ខេត្តកោះកុង៖ ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ ជំងឺកូវីដ -19 លោក លឹម សាវាន់ អនុប្រធាន ស.ស.យ.ក. វិស័យសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារ នាំយកនូវសម្ភារការពារជំងឺកូវីដ១៩ និងថវិកាមួយចំនួន ជូនរដ្ឋបាលសង្កាត់ បុ៉ស្ត៍នគរបាលសង្កាត់ និងប្រជាការពារ នៃសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សម្ភាររួមមានទឹកលាងដៃសម្លាប់មេរោគ ៧០ ដប ម៉ាស ១៥ ប្រអប់ ផ្ទាំងបិទផ្សាយ ៥០ផ្ទាំង ទឹកជេលសម្លាប់មេរោគ ១៥ លីត្រ និងថវិកា ៦០០,០០០៛ ដែលជាថវិកាឧបត្ថម្ភរបស់លោកជំទាវ ឈី វ៉ា ប្រធានវិស័យសាលាខេត្ត។