រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ភួង​ ចាន់ថន​ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ​ បានចូលរួម “សិក្ខាសាលា​ផ្សព្វផ្សាយការអប់រំសុខភាព​ ដេីម្បីចៀសវាងកត្តាហានិភ័យ​ នៃជំងឺមិនឆ្លង​”​

លោកវេជ្ជបណ្ឌិត ភួង​ ចាន់ថន​ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ​ បានចូលរួម "សិក្ខាសាលា​ផ្សព្វផ្សាយការអប់រំសុខភាព​ ដេីម្បីចៀសវាងកត្តាហានិភ័យ​ នៃជំងឺមិនឆ្លង​"​ 

ដែលរៀបចំឡេីងដោយនាយកដ្ឋានការពារសុខភាព​ និងប្រេីប្រាស់ថវិកាៈអង្គការសុខភាពពិភពលោក(WH​O)។ 

​សិក្ខាសាលានេះ​ ប្រព្រឹត្តទៅក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ 

ក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ​ រួមមានៈ

​   ១-ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការក្រសួងសុខាភិបា​ល

​   ២-ក្រសួងព័ត៌មាន

​   ៣-ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ

​   ៤-ក្រសួងប្រៃសណី​យ៍ និងគមនាគមន៍

​   ៥-ក្រសួងឧស្សាហកម្ម-រ៉ែនិងថាមពល

​   ៦-ក្រសួងអប់រំយុជន​ និងកីឡា

​   ៧-ក្រសួងមហាផ្ទៃ

​   ៨-ក្រសួងពាណិជ្ជកម្ម

​   ៩-ក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ

​  ១០-តំណាងកាកបាទ​ក្រ​ហម​ជាតិ​កម្ពុជា

​  ១១-អ្នកសារព័ត៌មានជាតិ

​  ១២-អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥

​  ១៣-ឯកឧត្តមប្រធានមន្ទីរ​ ឬតំណាង​ ដែលបានអញ្ជេីញមកទាំង២៥

​  ១៤-តំណាងអង្គការសុ​ខភាពពិភពលោក(WHO)

​   ដែលសរុបរួម=១០៤នាក់​ ។ 

​  

សិក្ខាសាលានេះ​ មានគោលបំណងដល់អង្គសិក្ខាសាលាគាំទ្រ​ ឱ្យមានការផ្សព្វផ្សាយជាទ្រង់ទ្រាយរួមគ្នា​ ក្នុងការកាត់បន្ថយការឈឺនិងស្លាប់ដោយសារ​ ការសេពគ្រឿងស្រវឹង​ និងការប្រេីប្រាស់ថ្នាំជក់​ ដែលជាមូលហេតុដែលនាំមកនូវជំងឺជាង២០០ប្រភេទ

​   +ចូលរួមទប់ស្កាត់​ ការរីករាលដាលនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​ ទូទាំងប្រទេស​ 

​   +មានទុនក្នុងការចុះអប់រំសុខភាព​ ចាប់ពីរដ្ឋអំណាចមូលដ្ឋាន​ រហូតដល់សហគមន៍​ ។ ល។

ថ្ងៃពុធ​ ១២រោច​ ខែកត្តិក​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤​

អត្ថបទទាក់ទង