/ / /

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៥)

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកថ្មបាំង និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង៦ លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលស្រុក ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៦ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ត្រីឧទ្យានុរក្ស លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រី មន្ត្រីកិច្ចសន្យា ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ជំនួយការហិរញ្ញវត្ថុឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ស្រុក យុវជនកាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋឃុំឬស្សីជ្រុំសរុប ២៥០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាស្រុកថ្មបាំង។

ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    រដ្ឋបាលឃុំជីផាត មានលោក ម៉ឹង សុភា ជាមេឃុំជីផាត បានទទួលដងទឹកពីសហគមន៍អេកូទេសចរណ៍ជីផាតដែលបានឧបត្ថម្ភដបទឹកចំនួន ២៥ដប ដើម្បីចូលរួមចំណែក ទេសចរណ៍បដិសណ្ឋារកិច្ចបៃតងក្នុងឃុំ និងកាត់បន្ថយការប្រើផ្លាស្ទិចដបទឹកជ័រតទៅទៀត ថែរក្សាបរិស្ថាន តាក់បន្ថយសំរាមផ្លាស្ទិច។

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    រដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៥១ អាណត្តិទី៥ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    នៅសាលាឃុំជីផាត បានរៀបចំបើកកិច្ចប្រជុំប្រចាំខែ កញ្ញា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោកម៉ឹង សុភា ប្រធានគណៈកម្មាធិការកិច្ចការនារី និងកុមារ ឃុំជីផាត

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋបាលរាជធានី ខេត្ត ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាល ក្រុង ស្រុក ឃុំសង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ/
    25/09/2026

    លោក មិន អេងឈិត អនុប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានដឹកនាំមន្រ្តីរាជការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ តួនាទី ភារកិច្ច របស់មន្ទីរ-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្រួលដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នីតិវិធីនៃការចុះឈ្មោះ និងកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ