លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារ ទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមការងារអនុសាខា កក្រក ស្រុកមណ្ឌលសីមា និងអាជ្ញាធរឃុំពាមក្រសោប បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ កំពុងជួបការលំបាកក្នុងជីវភាព ប្រចាំថ្ងៃ ចំនួន ២នាក់ រស់នៅឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នាឱកាសនោះក្រុមការងារសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ នឹង សូមអោយបងប្រុសកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សម្ភារដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ៦ដប អាវយឺត២ ទឹកផ្លែឈើស្រស់១២កំប៉ុង ធូបមូស២ប្រអប់ ថ្នាំបាញ់មូស២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀលដូចៗគ្នា។