លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ បានចូលរួមសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងយុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច ដល់កុមារដែលមានអាយុចាប់ពី៩ ខែ ដល់ ៥៩ ខែ (ក្រោម៥ ឆ្នាំ)ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
វេលាម៉ោង 8:00 នាទីព្រឹក ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
November 25, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#