លោក ទួន ភារម្យ អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលក្រុង ចូលរួមវគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ជូនដល់មន្ត្រីរាជការស៊ីវិលដែលកំពុងបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងនៅសាលប្រជុំ( ខ) សាលាខេត្តកោះកុង ក្រោមអធិបតីភាព លោកបណ្ឌិត សំឃិត រៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
November 25, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#