/ / /

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស្រី ហ៊ីម ចន្រ្ទា គ្រូបង្រៀននៅវិទ្យាល័យឫស្សីជ្រុំ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស្រី ហ៊ីម ចន្រ្ទា គ្រូបង្រៀននៅវិទ្យាល័យឫស្សីជ្រុំ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។

ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ លោកស្រី ហ៊ីម ចន្រ្ទា គ្រូបង្រៀននៅវិទ្យាល័យឫស្សីជ្រុំ ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    រដ្ឋបាលឃុំជីផាត មានលោក ម៉ឹង សុភា ជាមេឃុំជីផាត បានទទួលដងទឹកពីសហគមន៍អេកូទេសចរណ៍ជីផាតដែលបានឧបត្ថម្ភដបទឹកចំនួន ២៥ដប ដើម្បីចូលរួមចំណែក ទេសចរណ៍បដិសណ្ឋារកិច្ចបៃតងក្នុងឃុំ និងកាត់បន្ថយការប្រើផ្លាស្ទិចដបទឹកជ័រតទៅទៀត ថែរក្សាបរិស្ថាន តាក់បន្ថយសំរាមផ្លាស្ទិច។

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    រដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៥១ អាណត្តិទី៥ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    នៅសាលាឃុំជីផាត បានរៀបចំបើកកិច្ចប្រជុំប្រចាំខែ កញ្ញា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោកម៉ឹង សុភា ប្រធានគណៈកម្មាធិការកិច្ចការនារី និងកុមារ ឃុំជីផាត

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋបាលរាជធានី ខេត្ត ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាល ក្រុង ស្រុក ឃុំសង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ/
    25/09/2026

    លោក មិន អេងឈិត អនុប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានដឹកនាំមន្រ្តីរាជការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ តួនាទី ភារកិច្ច របស់មន្ទីរ-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្រួលដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នីតិវិធីនៃការចុះឈ្មោះ និងកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ