សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុងទាំងអស់ឱ្យបានជ្រាបថា សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង នឹងចុះធ្វើកម្មវិធីប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក រហែកជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR នៅផ្សារដងទង់ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទី រសៀល ។ សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា ។
សូមបញ្ជាក់ សាធារណជនអាចយកក្រដាស ប្រាក់រៀល ចាស់ ទក់ រហែក មកប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុងនៅរៀងរាល់ថ្ងៃធ្វេីការ ។ សូមអរគុណ