លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក បានដឹកនាំក្រុមអ្នកវាយតម្លៃថ្នាក់ស្រុកនៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា វាយតម្លៃជាប្រចាំដល់រដ្ឋបាលឃុំប៉ាក់ខ្លង សម្រាប់ ឆមាសទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក អៀម ពិសិដ្ឋ ទីប្រឹក្សាគម្រោងអាហារូបត្ថម្ភនៃលេខាដ្ឋាន គជអប និងក្រុមការ ងាររបស់រដ្ឋបាលឃុំប៉ាក់ខ្លង សរុប ១៦ ស្រី៩នាក់ នៅសាលាឃុំប៉ាក់ខ្លង ជាលទ្ធផលឃុំទទួលបានពិន្ទុ៦៩.៦ ស្មើនឹង ៨១.៨៨% ។
ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥