រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអញ្ជើញមកពីប្រទេសបារាំង ផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងរយៈពេល៤ថ្ងៃ។

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ នៃបេសកម្មរួមគ្នារវាងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអញ្ជើញមកពីប្រទេសបារាំងផ្ដល់សេវាពិនិត្យ ព្យាបាល វះកាត់ជំងឺដំពក ដុំគីសនៅ ក ពិនិត្យត្រចៀក និងផ្ដល់ឧបករណ៍ជំនួយត្រចៀក ជូនដល់ប្រជាជន។

ដោយសារមានកិច្ចសការល្អរវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងតាំងពីដើមមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះ តែងតែបន្តបេសកកម្មមនុស្សធម៌របស់ខ្លួននៅលើទឹកដីនៃខេត្តកោះកុងរៀងរាល់ឆ្នាំ ទៅតាមក្រុម និងជំនាញ ដោយសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺផ្សេងៗទៅតាមជំនាញ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនប្រជាជនយើង ។

អត្ថបទទាក់ទង