នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំបូកសរុបសភាពការណ៍សកម្មភាពលទ្ធផលការអនុវត្តន៍តួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៥។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ។
ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ January 14, 2025