រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលដែលកំពុងបម្រេីការងារនៅរដ្ឋបាលខេត្ត​ និងរដ្ឋបាលក្រុង​ ស្រុក​ នៃខេត្តកោះកុង

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាល វគ្គអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព ក្រោមអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីនៃគណៈអភិបាលខេត្តកោះកុង និងលោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាល
ខេត្ត ក្រុង ស្រុក និងមន្ទីរ នៃខេត្តកោះកុង សរុបចំនួន ៥៦រូប (ស្រី ១៨រូប) នៅសាលប្រជុំសាលាខេត្តកោះកុង។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមដល់មន្ត្រីរដ្ឋបាលខេត្ត ឱ្យមានសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព៕
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទទាក់ទង