រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយមន្ទីរផែនការខេត្តកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីការផ្ទៀងផ្ទាត់ការចុះប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងបញ្ហាប្រឈមនានា នៅស្រុកបូទុមសាគរ ក្រោមគណ:អធិបតី  លោក កែវ នីបូរ៉ា អភិបាលស្តីទី និង  លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង

10/06/2020 (2:00 pm)
======================
រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយមន្ទីរផែនការខេត្តកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីការផ្ទៀងផ្ទាត់ការចុះប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងបញ្ហាប្រឈមនានា នៅស្រុកបូទុមសាគរ ក្រោមគណ:អធិបតី  លោក កែវ នីបូរ៉ា អភិបាលស្តីទី និង  លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដោយមានការចូលរួមពី រួមទាំងក្រុមការងារថ្នាក់ខេត្ត លោកនាយករងរដ្ឋបាល ការិ.ផែនការគាំទ្រឃុំ/សង្កាត់ លោក- លោកស្រីសមាជិកក្រុមប្រឹក្សាឃុំទាំង៤ និងស្មៀនឃុំ សរុបអ្នកចូលរួម១៤នាក់ ស្រី១នាក់។

គោលបំណងសំខាន់
១.ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យជំហានដំបូង ការកំណត់អត្តសញ្ញាណកម្មគ្រួសារតាមកាស្នើសុំ កំឡុងពេលការរីករាលដាលជំងឺកូវីត-១៩
២.គាំទ្របច្ចេកទេសបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ និងត្រួតពិនិត្យស្ថានភាពតាប្លេត (tablet)
៣.បន្តជម្រុញការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្របន្ថែមទៀតនៅតំបន់ដាច់ស្រយាល
៤.បង្ហាញអំពីទិន្នន័យគ្រួសារក្រីក្រនិងធ្វើការដកចេញនៅគ្រួសារដែលមានជីវភាពប្រសើរឡើង
៥.ផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០
June 10, 2020

អត្ថបទទាក់ទង