រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០២រូប ចូលរួមចុះសួរសុខទុក្ខកុមារាឈ្មោះ រ.ប.រ អាយុ ០៧ឆ្នាំ ដែលមានជំងឺ ត្រូវទៅពិនិត្យ និងព្យាបាលជំងឺ នៅរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០២រូប ចូលរួមចុះសួរសុខទុក្ខកុមារាឈ្មោះ រ.ប.រ អាយុ ០៧ឆ្នាំ ដែលមានជំងឺ ត្រូវទៅពិនិត្យ និងព្យាបាលជំងឺ នៅរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ ទន្ទឹមនឹងនោះមន្ទីរសង្គមកិច្ចខេត្តបានឧបត្ថម្ភ អង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាមួយចំនួនឧបត្ថម្ភដោយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង។

អត្ថបទទាក់ទង