រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំគណៈមន្ទីរ និងប្អូនសិស្សានុសិស្សទទួលA ឆ្នាំសិក្សា២០២៣-២០២៤ ចូលសម្តែងការគួរសមជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងទទួលរង្វាន់លើកទឹកចិត្តចំនួន ៤លានរៀលពីលោកជំទាវ

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំគណៈមន្ទីរ និងប្អូនសិស្សានុសិស្សទទួលA ឆ្នាំសិក្សា២០២៣-២០២៤ ចូលសម្តែងការគួរសមជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង នឹងទទួលរង្វាន់លើកទឹកចិត្តដោយសិស្សនិទ្ទេសA ម្នាក់ទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០រៀល និងលោកគ្រូនាយកសាលានីមួយៗចំនួន ១,០០០,០០០រៀល ពីលោកជំទាវអភិបាលខេត្តកោះកុង ដើម្បីតបស្នងនូវការខិតខំរៀនសូត្រក្លាយជាទំពាំងស្នងឫស្សី ក្លាយជាមនុស្សជំនាន់ក្រោយជួយអភិវឌ្ឍន៍ដល់ប្រទេសជាតិ ស្របតាមគោលនយោបាយ ឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមបឹក្សាផ្ទាល់ព្រះមហាក្សត្រ។ និងបានដឹកនាំបន្តដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គូសបញ្ជាក់ផងដែរថា ឆ្នាំសិក្សា២០២៣-២០២៤ នេះសម្រាប់ខេត្តកោះកុងទទួលបានសិស្សនិទ្ទេសAចំនួន ១៣នាក់ ស្រី ០៥នាក់ បើធៀបទៅនឹងឆ្នាំមុនឆ្នាំ២០២៣ ទទួលបានAចំនួន ០៣នាក់ ស្រី ០២នាក់ កើនឡើងចំនួន ១០នាក់ ស្រី ០៣នាក់។ សម្រាប់និទ្ទេសក្នុងឆ្នាំនេះ និទ្ទេសB ចំនួន៦៥នាក់ និទ្ទេសC ចំនួន១៧៤នាក់ និទ្ទេសD ចំនួន៣១២នាក់ និទ្ទេសE ចំនួន៣៤៣នាក់

ជាចុងក្រោយ លោក ង៉ែត ឡឹង បានឲ្យដឹងថា បេក្ខជនដែលមកដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង៣មណ្ឌលមានចំនួនសរុប ១១៤១នាក់ ស្រីចំនួន៦១៦នាក់។ មណ្ឌលប្រឡងមាន៣ ៖
១៖ មណ្ឌល វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង
២៖ មណ្ឌលអនុវិទ្យាល័យ ស្មាច់មានជ័យ
៣៖ មណ្ឌលបឋមសិក្សា ទីរួមខេត្ត

ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន


អត្ថបទទាក់ទង