/ / /

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យទាំងបួន មន្ទីរពេទ្យបង្អែក ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ក្រុមtiger team បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ដោយបាថកឋាស្ដីពីការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤១៣នាក់។

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យទាំងបួន មន្ទីរពេទ្យបង្អែក ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ក្រុមtiger team បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ដោយបាថកឋាស្ដីពីការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤១៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាល និងបានសួរនាំ នូវព័ត៌មានត្រឡប់ពីមន្រ្តីសុខាភិបាលអំពី កិច្ចការទូទៅនៅក្នុងអំឡុងពេលបានសិក្សាវគ្គនេះ អស់រយៈពេល ប្រមាណ ១ឆ្នាំកន្លងមក ព្រមទាំងកិច្ចការត្រៀមរបស់ក្រុមគ្រូពេទ្យដែលត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយក្រុមកីឡាករអ៊ុំទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ឯកឧត្តមសាស្ត្រា ក៍បានជូនពរដល់មន្រ្តីសុខាភិបាលក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក និង បានបង្ហាញពីរចនាបទប្រទីបរបស់ក្រសួងសុខាភិបាលដែលតំណាងឱ្យមោទនភាពរបស់មន្រ្តីសុខាភិបាលទូទាំងប្រទេស។បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង និងបានជំរុញឱ្យអង្គភាពទាំងអស់ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាលជាស្ថាប័នជួរមុខក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។ 

នៅក្នុងបទបាថកឋា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចគន្លឹះមួយចំនួនដែលមានភាពចំាបាច់សម្រាប់សម្រួលការចូលរួមរបស់ភាគីពាក់ព័ន្ធរួមាន៖ (១)ការទទួលស្គាល់សិទ្ធអំណាចរបស់ភាគីពាក់ពន្ធ័ (២)ការកាត់បន្ថយការប្រើប្រាស់អាម្មណ៍អវិជ្ជមានពេលធ្វើការជាមួយភាគីពាក់ពន្ធ័ (៣)ការស្វែងយល់ពីភាគីពាក់ពន្ធ័ (៤)ការសាកសួរប្រមូលយកការផ្តល់យោបល់ពីភាគីពាក់ព័ន្ធ (៥)ការរក្សាភាពស្មោះត្រង់ (៦)ការធ្វើឱ្យភាគីពាក់ពន្ធ័ពេញចិត្តនឹងចូលរួមជួយយើង និង (៧)ការរៀបចំរបៀបទំនាក់ទំនងរបស់យើងឱ្យស្របទៅនឹងស្ថានភាពរបស់ភាគីពាក់ពន្ធ័។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ “ការបង្កើនការជូនដំណឹងអំពីតម្លៃគ្រោះថ្នាក់ និងតេស្តគ្រោះថ្នាក់នៃលទ្ធផលរបស់អ្នកជំងឺទៅគ្រូពេទ្យឱ្យបានគ្រប់ករណី និងទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»