លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច សិទ្ធិអំណាច និងបែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង នៅរដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ ជូនប្រជាការពារភូមិ និងប្រជាពលរដ្ឋមួយចំនួន។ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤