រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានសហការជាមួយអាជ្ញាធរស្ទឹងវែង ដើម្បីបង្ហាញផែនទីព្រំប្រទល់សម្រាប់សហគមន៍តំបន់ការពារធម្មជាតិស្ទឹងវែង

ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ និងមន្ត្រីឧទ្យានុរក្សបានចូលរួមជាមួយលោក ហួត ហេង ចៅសង្កាត់រងទី១ស្ទឹងវែង

-លោកមេភូមិស្ទឹងវែង

-លោកមេភូមិព្រែកស្វាយ

-លោកអនុប្រធានសហគមន៍ និងតំបន់ការពារធម្មជាតិស្ទឹងវែង

-ដំណាងក្រុមហ៊ុន Climate+ ដែលមានសមាសភាពចូលរួម សរុប១០ នាក់ (ស្រី ១នាក់) ។ ដើម្បីបង្ហាញអំពីលទ្ធផលផែនទីព្រំប្រទល់សម្រាប់បោះតម្រុយចំនួន ៧០ តម្រុយ របស់សហគមន៍តំបន់ការពារធម្មជាតិស្ទឹងវែងទំហំ ៩៦៤.១៤ ហិកតា និងបន្តចុះជាក់ស្តែងបោះតម្រុយបាញ់ នៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។

អត្ថបទទាក់ទង