រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីជំនាញចំនួន​ ២រូប​ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានចូលរួមពិធីប្រគល់លិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចជង

នៅថ្ងៃចន្ទ១១កើត ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញចំនួន ២រូប នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានចូលរួមពិធីប្រគល់លិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចជង ចំនួន ២សហគមន៍ គឺភូមិជំនាប់ ឃុំជំនាប់ និង ភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណះអភិបាលខេត្តកោះកុង និងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ អមគណៈអធិបតីមាន លោក កាន់ សុធន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារបច្ចេកទេសដើម្បីកំណត់អត្តសញ្ញាណជនជាតិថ្នាក់ខេត្ត មកពីមន្ទីរ និងអង្គការពាក់ព័ន្ធជុំវិញខេត្ត តំណាងរដ្ឋបាលស្រុកថ្មបាំង អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋតំណាងសហគមន៍ជនជាតិដើមភាគតិចចំនួន ២ភូមិ ដែលសរុបសមាសភាពចូលរួមមានចំនួន ៥៨ នាក់ (ស្រ្តី ៣១នាក់)។

អត្ថបទទាក់ទង