លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកសម្ភារកូនក្មេង និងថវិកាមួយចំនួន ជូនដល់ប្អូនស្រីទណ្ឌិតម្នាក់ ដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត។
ឆ្លៀតក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត ក៏បានពាំនាំនៅការសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងបានណែនាំដល់ប្អូនស្រី ដែលជាទណ្ឌិត ត្រូវថែសុខភាពខ្លួន និងកូន ហើយក្រោយពីរួចផុតនៅទោសដែលខ្លួនជាប់នៅពន្ធនាគារត្រូវកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ដើម្បីចូលទៅរស់នៅក្នុងសហគមន៍វិញ។
ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤