លោកវរសេនីយឯក គង់ សុភាព មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីគោរពទង់ជាតិ នៅទីបញ្ជាការ ចូលរួមក្នុងពិធីនេះដែរមាននាយទាហាន បាយទាហានរងចូលរួម ចំនួន៩៨ ក្នុងនោះយោធិនជានារីចំនួន២៧ នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង និងជានាយសេនាធិការ ប្រចាំបញ្ជា បានផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗអន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស នឹងបទវិន័យ សណ្ដាប់ធ្នាប់ របៀបរបបការងារប្រចាំថ្ងៃជូនដល់នាយទាហាន នាយទាហានរង ពលទាហានផងដែរ។
ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ November 11, 2024