រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់តាំង លោក ដូ សុខសាន្ត សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំក្រុមការងារអាជ្ញាធរឃុំ កងកម្លាំងកងរាជអាវុធហត្ថ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិកោះស្ដេច ចុះផ្សព្វផ្សាយប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងមូលដ្ឋានឱ្យចងទង់ជាតិនៅមុខផ្ទះ ដេីម្បីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ និងក្នុងឱកាសជិតដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសៅរ៍ ៩ កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤
November 9, 2024
ពិធីបុណ្យឯករាជ្យជាតិ (Independence Day)