/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមទស្សនាការបញ្ចាំង ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមទស្សនាការបញ្ចាំង ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តកោះកុង និងងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជា មានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងការទស្សនាការបញ្ចាំងអំពី ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ” នាឱកាសនេះ។ នាងខ្ញុំសូមអនុញ្ញាតយកឱកាសនេះ ដើម្បីគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ បណ្ឌិត លោក លោកស្រី និង ប្អូនៗ ក្មួយៗ និងទស្សនិកជនទាំងអស់ ជ្រាបថា កាលពី ព្រឹកមិញ រដ្ឋបាលខេត្ត បានរៀបចំមីស្ទឹង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលជា ការរំលឹក ដល់គុណបំណាច់ដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដើម្បីជាការតបស្នងសងគុណ ដល់សម្តេច ព្រះបររតនកោដ្ឋ ដែលបាន យកអស់ព្រះកាយពល កម្លាំងចិត្ត កម្លាំងប្រាជ្ញា ស្មារតីទទួលសុខត្រូវខ្ពស់ ក្នុងការ ប្រឹងប្រែងទាមទារ និងការពារប្រទេសជាតិ ឱ្យទទួលឯករាជ្យពេញលេញ ស្ថិតស្ថេរ និង រីកចម្រើនលើគ្រប់វិស័យ។ ព្រះអង្គ បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ធនធានបុគ្គលិក និងវប្បធម៍សេដ្ឋកិច្ច។ ជាមួយគ្នានេះផងដែរ ព្រះអង្គ ក៏បានធ្វើឱ្យកម្ពុជាបានឈរជាប់ល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ នាមឱ្យសកលលោកបានស្គាល់កម្ពុជា កាន់តែច្បាស់។ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះក្រុមការងារ SAIFORCE ដឹកនាំដោយ លោក អ៊ួន បឋម (ហៅសាយ) បានសហការ យ៉ាងល្អប្រសើរ និងជិតស្និទ្ធ បំផុតជាមួយ រដ្ឋបាលខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ចាក់បញ្ចាំងអំពី ព្រះរាជ បូជនីយកិច្ច និងខ្សែភាពយន្តរឿង ឆាយាលើអង្គរ ដែលជាស្នាព្រះហស្ថ របស់ “ព្រះបរមរតនកោដ្ឋ” នៅពេលបន្តិចទៀតនេះ។ ហើយនាព្រឹកថ្ងៃស្អែកនេះ នឹងមានកម្មវិធី រត់ប្រណាំង ដើម្បី អបអរសាទរខួបលើកទី៧១ នៃទិវាឯករាជ្យជាតិ ០៩ វិច្ឆិកាផងដែរ។ឯកឧត្តម លោកជំទាវ បណ្ឌិត លោក លោកស្រី និង ប្អូនៗ ក្មួយៗ និង ទស្សនិកជនទាំងអស់ លោក លោកស្រី និងបងប្អូនៗ ក្មួយៗទាំងអស់ ក្រោមម្លប់សន្តិភាព ពិតជាមាន ឱកាសបំពេញការងារ បម្រើជាតិមាតុភូមិ មន្ត្រីរាជការមានឱកាសការងារ ជាច្រើន ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍន៍ប្រទេស ព្រមទាំងបង្កើតបរិយាកាសការងារ ដែលប្រកប ដោយសន្តិភាព ដើម្បីឱ្យមន្ត្រីរាជការអាចប្រព្រឹត្តតាមកិច្ចការ ដោយស្របទៅ នឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ អាចរួមចំណែកច្នៃប្រឌិតគម្រោងថ្មីៗ សម្រួល គ្រប់គ្រងការងារ ក្នុងតំបន់ ជាមួយគ្នានឹងការអភិវឌ្ឍន៍ ឱ្យកាន់តែប្រសើរឡើងបន្ថែម ទៀត។ ក្រោមម្លប់ នៃសន្តិភាព និងស្ថិរភាព សិស្សានុសិស្ស ក៏បានទទួលឱកាស សិក្សានៅ ក្នុងបរិយាកាស សន្តិសុខ និងគាំពារពីរដ្ឋាភិបាល ប្អូនៗ ក្មួយៗ អាចធ្វើការ សិក្សាតាមតម្រូវការរបស់ខ្លួន ស្របតាមការវិវឌ្ឍន៍ របស់សង្គមជាតិ។ជាទីបញ្ចប់ នាងខ្ញុំ សូមគោរពជូនពរ អង្គពិធីទាំងមូល សូមជួបតែនឹងព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមទស្សនាកម្សាន្ត ដោយសេចក្តី សប្បាយរីករាយ៕


ថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ November 2, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម