រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ (០៩.១១.១៩៥៣ - ០៩.១១.២០២៤) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ដែលមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃចំនួន ០៩អង្គ និងសមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សមាគមន៍រាជសីហ៍ សមាគមន៍សិស្សនិស្សិតបញ្ញាវន្តក្មេងវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.កស្រុក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម និងគណៈអ៊ីម៉ាំ សរុបចំនួន ២៥៣នាក់ ស្រី ១០៩នាក់ នៅបរិវេណសាលាស្រុកស្រែអំបិល។