រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤ ឆ្នាំ២០២៤

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤ ឆ្នាំ២០២៤ ។ វេទិកាប្រព្រឹត្តទៅនៅសាលាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ចា ឡាន់ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្តកោះកុង ។ សមាសភាពអញ្ជើញចូលរួមសរុបប្រមាណ១១៣រូប។
វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង