រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាខេត្តកោះកុង បានចូលរួមបេសកកម្មលើកទី៨ ជាមួយធនាគារពិភពលោកក្នុងការគាំទ្រអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាខេត្តកោះកុង បានដឹកនាំប្រធានការិយាល័យចំនួន២រូប និងមន្ត្រីឧទ្យានុរក្សចំនួន២រូប ចូលរួមបេសកកម្មលើកទី៨ ជាមួយធនាគារពិភពលោកក្នុងការគាំទ្រអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន ដឹកនាំដោយលោកស្រី SALIMATA ប្រធានក្រុមការងារចំពោះកិច្ច ។
ក្នុងគោលបំណង
១.វាយតម្លៃវឌ្ឍនភាព និងលទ្ធផលជារួមលើការអនុវត្តគម្រោង
២.វាយតម្លៃកម្រិតនៃការចំណាយថវិកា និងការងារលទ្ធកម្ម
៣.ការវាយតម្លៃលើសុវត្ថិភាពបរិស្ថាន និងសង្គម
៤.ពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រ និងផែនការប្រាស្រ័យទាក់ទង ។

អត្ថបទទាក់ទង