រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ែន ប្រុស ប្រធានស្នាក់ការតំបន់រ៉ាមសារកោះកាពិ ប្រចាំស្នាក់កាឧទ្យានុរក្សកោះមូល បានចុះសហការជាមួយគម្រោងអភិរក្សសត្វខ្លាត្រីចុះផ្លាស់ប្តូរថ្មកាមេរ៉ាស្វ័យប្រវត្តិបានចំនួន ១៨កាមេរ៉ា

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកក្តិក ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ែន ប្រុស ប្រធានស្នាក់ការតំបន់រ៉ាមសារកោះកាពិ ប្រចាំស្នាក់កាឧទ្យានុរក្សកោះមូល បានចុះសហការជាមួយគម្រោងអភិរក្សសត្វខ្លាត្រីចុះផ្លាស់ប្តូរថ្មកាមេរ៉ាស្វ័យប្រវត្តិចំនួន ១៨កាមេរ៉ា ចំនួន ៤ភូមិ ក្នុងនោះរួមមាន÷

១. ភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង

២. ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

៣. ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

៤. ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ស្ថិតនៅក្នុងភូមិសាស្រ្ត (តំបន់រ៉ាមសាកោះកាពិ) នឹងដែនជម្រកសត្វព្រៃពាមក្រសោប ។

ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងគណៈកម្មការសហគមន៍ សមាជិកសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ បានដាំស្តារព្រៃកោងកាងសរុបចំនួន ៤១០ដើម ដែលស្ថិតនៅក្នុងភូមិកោះកាពិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទទាក់ទង