រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធោង ចន្រ្ទា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃមន្ទីរផែនការខេត្តកោះកុងដឹកនាំក្រុមការងារមន្ទីរ ២នាក់ សហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ចុះសម្ភាសន៍ សំណាកប្រចាំត្រីមាសទី៤ តាមដានត្រួតពិនិត្យចំនួន ៥គ្រួសារ ស្ថិតក្នុងភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពី លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក ធោង ចន្រ្ទា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដឹកនាំក្រុមការងារមន្ទីរ ២នាក់ សហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ចុះសម្ភាសន៍ សំណាកប្រចាំត្រីមាសទី៤ តាមដានត្រួតពិនិត្យចំនួន ៥គ្រួសារ  ស្ថិតក្នុងភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជាលទ្ធផលគ្រួសារទាំង៥ សុទ្ធតែគ្រួសារក្រីក្រ មានក្រកម្រិត១ មានចំនួន ១គ្រួសារ និងក្រកម្រិត២ មានចំនួន ៤គ្រួសារ ក្រោយសម្ភាសន៍ផ្ទៀងផ្ទាត់ឃើញថា មានជាប់គ្រួសាររងហានិភ័យ មានចំនួន ២គ្រួសារ និងផ្សេងៗ មានចំនួន ៣គ្រួសារ ។

អត្ថបទទាក់ទង