រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសជំនាន់ទី៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង

នៅទីលានហ្វឹកហាត់​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានបេីកវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសជំនាន់ទី៥ ដែលមានសិក្ខាកាមចូលរួមចំនួន ២៥ នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង ។

លោកឧត្តមសេនីយ៍ទោស្នងការ​ បានបញ្ជាក់បន្ថែមថា ការងារហ្វឹកហាត់នេះ​ គឺដេីម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តកោះកុង និងដេីម្បីឆ្លើយតបសភាពការណផ្សេងៗដែលអាចកេីតឡេីងដោយយថាហេតុ ៕
ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ November 5, 2024

អត្ថបទទាក់ទង