រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយ លោកវរសនីយ៍ឯក ដូង វណ្ណឆ័យ នាយការិយាល័យភស្តុភារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល​ និងបានពាំនាំយកអាវភ្លៀង​មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអធិការដ្ឋាន សម្រាប់ប្រើប្រាស់

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយ លោកវរសនីយ៍ឯក ដូង វណ្ណឆ័យ នាយការិយាល័យភស្តុភារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល​ និងបានពាំនាំយកអាវភ្លៀង​មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអធិការដ្ឋាន សម្រាប់ប្រើប្រាស់ ក្នុងពេលចេញបំពេញបេសកម្ម កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ននិងសុវត្ថិភាពក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ណែនាំ ផ្តល់បទពិសោធន៍ពាក់ព័ន្ធការងារជំនាញ ដើម្បីយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលទទួលជោគជ័យ ពិសេសកងកម្លាំងយើងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យល្អប្រសើរ ដើម្បីឲ្យអង្គភាពមានការរីកចម្រើន។
ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ November 3, 2024

អត្ថបទទាក់ទង