/ / /

រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងភូមិជីត្រេះ ភូមិប្រៃ ភូមិតាអុក ភូមិប្រទាល និងភូមិតាមឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថាៈ គណៈកម្មការរដ្ឋបាល នឹងផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ ធ្វើការវាស់វែង ដើម្បីចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ

សេចក្តីជូនដំណឹង ស្តីពី ការចុះអនុវត្ដន៍កំណត់ព្រំវាស់វែងដីធ្លី ដើម្បីចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ០៥ភូមិ មានភូមិជីត្រេះ, ភូមិប្រៃ, ភូមិតាអុក, ភូមិប្រទាល, ភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង`

រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងភូមិជីត្រេះ  ភូមិប្រៃ  ភូមិតាអុក  ភូមិប្រទាល  និងភូមិតាមឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថាៈ គណៈកម្មការរដ្ឋបាល នឹងផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ ធ្វើការវាស់វែង ដើម្បីចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដែលចាប់ផ្តើមអនុវត្តន៍ដូចខាងក្រោម៖

     -ភូមិជីត្រេះ ចាប់ពីថ្ងៃទី ០៤ ខែវច្ឆិកា ឆ្នាំ២០២៤ ចាប់ផ្តើមត្រង់ចំណុចផ្ទះ លោក មេភូមិជីត្រេះ    

     -ភូមិប្រៃ ចាប់ពីថ្ងៃទី ០៤ ខែវច្ឆិកា ឆ្នាំ២០២៤ ចាប់ផ្តើមត្រង់ចំណុចផ្ទះ លោក មេភូមិប្រៃ    

     -ភូមិចំនួន ០៣ ទៀត រដ្ឋបាលស្រុកបូទុមសាគរ និងជូនដំណឹងកាលរិច្ទេទចុះវាស់វែងតាមក្រោយ

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់ភូមិសាស្ត្រខាងលើនេះ មេត្តាចូលរួមសហការវាស់វែង និងត្រៀមឯកសារដែលពាក់ព័ន្ធរួមមាន៖                        -ឯកសារដីធ្លី                      -អត្តសញ្ញាណប័ណ្ណ (ថតចម្លងតាមច្បាប់ដើម) សំបុត្រកំណើត (ថតចម្លងតាមច្បាប់ដើម)    -សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឫសំបុត្រអាពាហ៍ពិពាហ៍(ថតចម្លងតាមច្បាប់ដើម)

     ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមជឿជាក់ថា សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ និងឆ្លៀតឱកាសចូលរួមបំពេញកាតព្វកិច្ច ក្នុងការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធយ៉ាងផុលផុស។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    04/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ(Zoom meeting) ស្ដីពីការពង្រឹងសមត្ថភាពលើការរៀបផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧។

  • ហេង គីមឆន/
    04/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារ ដែនដីសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដោះស្រាយតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    04/06/2026

    ញាត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    04/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគា្ន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    03/06/2026

    លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ភូថង សេរីវុឌី្ឍ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦