លោកស្រី ស្រី ពិនសោភា អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតី និងបានដឹកនាំក្រុមការងារថ្នាក់ស្រុក រួមមាន លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិ.សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិ.ច្រកចេញចូលតែមួយ លោកអនុប្រធានការិ.ផែនការ គាំទ្រឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងស្មៀនឃុំ ចូលរួមអបអរសាទរពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ របស់សាលាបឋមសិក្សាកោះកាង ស្ថិតនៅភូមិពាមក្រសោប០១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្នុងពិធីបេីកបវេសនកាល មានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស សរុបចំនួន ៤០០នាក់ ។
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក