/ / / / /

សេចក្តីជូនដំណឹង ស្តីពីកម្មវិធី​ប្តូរ​ក្រដាសប្រាក់រៀលចាស់​ ទក់​ រហែក​ ននៅខេត្តកោះកុង សម្រាប់ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤

សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុងទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ៥​ ខែ​ តុលា​ ​ឆ្នាំ ២០២៤ សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង នឹងបន្តចុះធ្វើកម្មវិធីប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក​ រហែកជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង​ ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR  នៅខាងមុខមន្ទីពាណិជ្ជកម្ម​ខេត្ត​ វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទី​ រសៀល​ ។ សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា ។

សូមបញ្ជាក់​ សាធារណជន​អាចយកក្រដាស​ ប្រាក់​រៀល​ ចាស់​ ទក់​ រហែក​ មកប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុងនៅរៀងរាល់ថ្ងៃធ្វេីការ​  ។ សូមអរគុណ​

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចពិភាក្សា និងរៀបចំផែនការលើវិស័យអគ្គិសនី ទឹកស្អាត និងប្រព័ន្ធសេវាទូរស័ព្ទ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកោះកុង