/ / /

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
៤/ពិនិត្យ​ ពិភាក្សា​​ និងអនុម័ត លើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ស្រុកគិរីសាគរ(២០២៤-២០២៩)
៥/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ស្រុក និងកម្ឦវិធីវិនិយោគ
៦/ពិភាក្សាលើបញ្ហាប្រឈម
៧/ផ្សេងៗ

ដោយមានការចូលរួមពី៖ ឯកឧត្តម ឃឹម ច័ន្ទឌី ឯកឧត្តម ភឿន សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកសមាជិកក្រុមប្រឹក្សាស្រុក លោក សាយ ង៉ែត អភិបាលស្ដីទី លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»