/ / /

លោក ជា សុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំក្រុមការងារមន្ទីរ ៣នាក់ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការរាជធានី ខេត្ត នៅសាលប្រជុំមន្ទីរផែនការខេត្តតាកែវ

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ជា សុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំក្រុមការងារមន្ទីរ ៣នាក់ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងផែនការ នឹងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីជំនាញពាក់ព័ន្ធមកពីបណ្ដាខេត្តចំនួន៧ រួមមាន តាកែវ កែប កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងកណ្តាល រយៈពេល ៣ថ្ងៃ (ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤) នៅមន្ទីរផែនការខេត្តតាកែវ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាព មន្រ្តីមន្ទីរផែនការទាំង ៧ខេត្ត លើជំនាញ និងលើកកម្ពស់ការយល់ដឹងអំពីទស្សនទានជាមូលដ្ឋានសំខាន់ៗរបស់ស្ថិតិប្រជាសាស្រ្ត ដូចជាទំហំគ្រួសារ ការបែងចែករបាយការណ៍ប្រជាជន តាមតំបន់ភូមិសាស្រ្ត សមាសធាតុប្រជាជន (អាយុ ភេទ ជាតិព័ន្ធ និងចរិតលក្ខណៈផ្សេងៗទៀត) ការផ្លាស់ប្តូរបម្រែបម្រួលប្រជាសាស្រ្ត កំណើត លទ្ធផលមានកូន មរណៈភាព ចំណាកស្រុក ជាដើម ព្រមទាំងវិធីសាស្រ្តគណនា។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម