រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សម្បូរ ដាលីន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការក្នុងអង្គភាព ចូលរួមពីធីគម្រប់ខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ លោកស្រី សម្បូរ ដាលីន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការក្នុងអង្គភាព ចូលរួមពីធីគម្រប់ខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤​ - ២៩ តុលា ២០២៤) ក្រោមអធិបតីភាពឯកឧត្តម ផៃធូន ផ្លាមកេសន តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត នៅទីធ្លាមុខសាលាខេត្តកោះកុង។

អត្ថបទទាក់ទង