សេចក្ដីជូនដំណឹង
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ជំនាញ រោគស្ត្រី នឹងផ្តល់សេវាពិនិត្យ ព្យាបាលជូនប្រជាជន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង
ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
October 28, 2024