លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ក្រោមអធិបតីភាពបើកដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។
លទ្ធផលកិច្ចប្រជុំ : បានពិនិត្យ ពិភាក្សា និងកែសម្រួល លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ និងការផលិតឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា ដើម្បីស្នើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។
ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ October 28, 2024