លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែតុលា ឆ្នាំ២០២៤
៤.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
វេលាម៉ោង ៨:០០នាទីព្រឹក