/ / /

វគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ នៃរដ្ឋបាលស្រុកបូទុមសាគរ

សាខា កក្រក ខេត្តកោះកុង ៖
នាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំសាលាស្រុកបូទូមសាគរ លោកបណ្ឌិត សំឃិត វៀន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទូមសាគរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយ​ពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣នៃេរដ្ឋបាលស្រុកបូទូមសាគរ ដែលមានចូលរួមសរុបប្រមាណចំនួន៧០នាក់ ( ស្រី២១នាក់ ) ។

នាឱកាសនោះលោកបណ្ឌិត សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា មានមតិសំណេះសំណាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទូមសាគរទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ និងយកចំណេះដឹងថ្មីទៅធ្វើការផ្សព្វផ្សាយបន្តដល់អង្គភាព មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ។

វគ្គផ្សព្វផ្សាយនេះដោយមានសម្របសម្រួលពីលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រោមប្រធានបទសំខាន់ៗលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
២- សមាសភាគ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ។
៤- គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៥- បដិរូបនៃភាពមនុស្សធម៌។
៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហម។
៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា។
៨- មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ។
៩.ចំណាត់ថ្នាក់សមាជិកភាពទ្រទ្រង់សកម្មភាពមនុស្សធម៌ ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/08/2026

    លោក​វរសេនីយ៍ឯក​ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៩ ឃុំ/សង្កាត់ អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ ក្រោមអធិបតីភាពលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    14/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីជប់លៀង ដើម្បីអបអរសាទរទិវាជាតិលើកទី៦១ របស់ប្រទេសសិង្ហបុរី

  • ហេង គីមឆន/
    14/08/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍

  • ហេង គីមឆន/
    14/08/2026

    លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់គណៈបញ្ជាការដឹកនាំដើម្បីអនុវត្តផែនការលេខ ០០៣ ផ ក

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/08/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំលោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក និងលោក ឃួន គឹមសុង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ចូលរួមកិច្ចប្រជុំលើការចរចារសងសំណងការ ខូចខាតករណីសាឡង់បូមខ្សាច់រសាត់មកបុកជើងស្ពានកោះកុងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាស្រុក មេឃុំ ស្មៀន និងមន្រ្តីព័ត៌មានវិទ្យាឃុំទាំងបី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង