រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៦៥០,០០០រៀល ក្នុងនោះមាន៖
-រដ្ឋបាលឃុំកោះស្ដេច ៤០០,០០០រៀល
-លោក សាយ ហេង មេឃុំកោះស្ដេច ១០០,០០០រៀល
-លោក ស៊ន ស្រិញ ជំទប់ទី១ ១០០,០០០រៀល
-លោកស្រី ភុតសា សិរិ ជំទប់ទី២ ៥០,០០០រៀល
ឧបត្ថម្ភដល់លោក យ៉ាង សាញ់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងប្រពន្ធឈ្មោះ អ៊ុង សារ៉ែម ដែលមានជំងឺកំពុងសម្រាកព្យាលនៅគេហដ្ឋាន ដែលត្រូវជាឪពុកម្ដាយលោក យ៉ាង ចន្នី មេភូមិពាមកាយ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
October 24, 2024