លោក ឈឹម ចិន អភិបាលស្ដីទីក្រុងខេមរភូមិន្ទ លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យភូមបាលក្រុង ព្រមទាំងលោក លោកស្រីចៅសង្កាត់ទាំងបី នៃក្រុងចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម កើត សារ៉េត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង ។
វេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
October 23, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#