រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុយ សំណាង មេឃុំកណ្ដោល បានដឹកនាំក្រុមប្រឹក្សាឃុំមេភូមិ នាំយកនូវថវិការបស់រដ្ឋបាលឃុំ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព លោកតា ឈ្មោះ ជ័យ លួយ អាយុ ៧៨ឆ្នាំ ដែលបានទទួលមរណភាព

លោក ហ៊ុយ សំណាង មេឃុំកណ្ដោល បានដឹកនាំក្រុមប្រឹក្សាឃុំមេភូមិ នាំយកនូវថវិការបស់រដ្ឋបាលឃុំចំនួន ១០០,០០០រៀល អង្ក១បាវ៥០គីឡូ នឹងមានការចូលរួមពី លោក ហាក់ បូរ៉ា ៤០,០០០រៀល ,លោក តុង យ៉ាវ ២០,០០០រៀល ,លោក អ៊ិន ម៉េង ២០,០០០រៀល ,សរុបចំនួន ១៨០,០០០រៀលដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព លោកតា ឈ្មោះ ជ័យ លួយ អាយុ ៧៨ឆ្នាំ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលឃុំកណ្តោល

===============

ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤តុលា 21, 2024វេលាម៉ោង ៤:០០នាទីល្ងាច

អត្ថបទទាក់ទង