លោក ឈឺន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រចាំឆ្នាំ២០២៤ នៅខេត្តកោះកុង ថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ និងកិច្ចការចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង។
ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤