រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិត្រពាំងរូង និងលោកមេភូមិព្រែកអង្គុញ បាននាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វាស់ខាត ២គ្រួសារ

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិត្រពាំងរូង និងលោកមេភូមិព្រែកអង្គុញ បាននាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វាស់ខាត ២គ្រួសារ: ១.គ្រួសារឈ្មោះ កែវ ទូច ភេទស្រី អាយុ ៥៩ឆ្នាំ ជាស្រ្តូចាស់ជរា មានទីលំនៅភូមិព្រែកអង្គុញ
២.គ្រួសារឈ្មោះ ឃួន អ៊ូច ភេទស្រី អាយុ ៦០ឆ្នាំ ជាជនមានពិការភាព មានទីលំនៅភូមិត្រពាំងរូង

ក្នុងនោះមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១ឡូ វិទ្យុមួយឈុត រួមទាំងថវិកាមួយគ្រួសារ ៦០,០០០រៀល ដែលស្ថិតក្នុងមូលដ្ឋានឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង