លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំឯកសារចាំបាច់មួយចំនួន ស្ដីពី
«វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង»។
លោកអភិបាលរងខេត្ត សូមអោយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ នាំយកធាតុចូលសំខាន់ៗ អំពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង ដើម្បីត្រៀមលក្ខណៈសម្រាប់ធ្វើសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលខាងមុខ។ ជាមួយវឌ្ឍនភាព និងទិសដៅការបន្ត របស់រដ្ឋបាលខេត្តកោះកុង ត្រូវផ្អែកសំខាន់ទៅលើរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់អនុវត្តឆ្នាំ២០២០ ដែលបានរៀបចំកន្លងមក៕