ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមកិច្ចប្រជុំស្តីពី ការលើកកម្ពស់ការបញ្រ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៍សង្គម ជាមួយមន្រ្តីបង្គោលយេនឌ័រ តាមមន្ទីរវិស័យ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ចើញចូលរួមពី លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៥៣នាក់ ស្រ្តី ៤៧នាក់ ប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ កិច្ចប្រជុំនេះមានគោលបំណង (១)បង្កើតទំនាក់ទំនងស្រ្តីជាថ្នាក់ដឹកនាំនៅរដ្ឋបាលក្រោមថ្នាក់ជាតិ រួមទាំងមន្ទីរវិស័យ និងអង្គភាពពាក់ពន្ធ័ (២)បង្កើនភាពក្លាហាន តាមរយៈការជម្រុញអោយស្រ្តីធ្វើកាសម្រេចចិត្ត នៅគ្រប់កំរិត (៣)ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយក្នុងការលើកកម្ពស់ បរិយាបន្ន និងសមធម៍សង្គមនៅតាមអង្គភាព និងស្ថាប័ន (៤)បង្ហាញពីវឌ្ឍនភាពមន្រ្តីជាស្រ្តីក្នុងវិស័យសាធារណៈ និងនយោបាយ (៥)និងរៀបចំបូកសរុបរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងកិច្ចការនារី ។