រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុកកោះកុង ជួយលើកសសរផ្ទះស្ត្រីមេម៉ាយ ខ្វះខាតនៅចំណុចវាលតាភូ ឃុំត្រពាំងរូង

ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុកកោះកុង សហការជាមួយប្រជាពលរដ្ឋ ចូលរួមជួយលើកសសរផ្ទះ និងជួបសំណេះសំណាលជាមួយស្រ្តីមេម៉ាយ ដែលមានកូន ០៥នាក់ នៅចំណុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលកំពុងនឹងសាងសង់ផ្ទះថ្មី និងបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើផ្ទះថ្មីផងដែរ។

ក្នុងឱកាសនេះផងដែរ លោកស្រី អភិបាលរង ក៏បានផ្តាំផ្ញើពាក្យសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងបានណែនាំ ផ្សព្វផ្សាយពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង