រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង មន្រ្តីប្រចាំការ ព្រមទាំងលោក-លោកស្រីក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ស្មាច់មានជ័យ បានជួបសំណេះសំណាលនិងចូលរួមរំលែកមរណ:ទុក្ខដល់គ្រួសារសពលោកពូ ជ្រុន អៀវ

លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង មន្រ្តីប្រចាំការ ព្រមទាំងលោក-លោកស្រីក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ស្មាច់មានជ័យ បានជួបសំណេះសំណាលនិងចូលរួមរំលែកមរណ:ទុក្ខដល់គ្រួសារសពលោកពូ ជ្រុន អៀវ អាយុ ៤៨ ឆ្នាំ បានស្លាប់ដោយជំងឺរោគាពាធ(ជាប្រជាការពារសង្កាត់ស្មាច់មានជ័យ) មានជីវភាពទីទ័លក្រខ្វះខាតខ្លាំងរីឯប្រពន្ធគាត់មានបញ្ញាស្មារតីពុំសូវប្រក្រតី និងមានកូនតូចៗក្នុងបន្ទុកចំនួន០៥នាក់។ ក្នុងឱកាសនេះផងដែរអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនមានដូចជា៖ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ១កេស,ទឹកផ្លែឈើ១កេស, មី១កេសតូច, ទឹកស៊ីអ៊ីវ៦ដប  ត្រីខ១យួរ  សាច់ជ្រូក៣គីឡូ និងថវិកាចំនួន២០០,០០០រៀល។
វេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
October 8, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង