រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៤ និងការងារចាំបាច់មួយចំនួន

លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៤ និងការងារចាំបាច់មួយចំនួន ដែលមានរបៀបវារៈដូចខាក្រោម៖១/ផ្សព្វផ្សាយបែងចែកក្រុមការងាររៀបចំវេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៤២/បែងចែកក្រុមការងារថែរក្សាសួនច្បារនៅសាលាស្រុកបូទុមសាគរ៣/ត្រួតពិនិត្យទៅលើលក្ខខណ្ឌការងាររបស់មន្ត្រីរាជការសាលាស្រុកបូទុមសាគរ៤/ផ្សេងៗដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ការិយាល័យចំណុះសាលាស្រុកបូទុមសាគរ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង